ដឹងពីសិទិ្ធរបស់អ្នក
បើអ្នកត្រូវការជំនួយការបកប្រែភាសាដើម្បីបញ្ជាក់ដោយផ្ទាល់ សូមទំនាក់ទំនងការិយាល័យក្រុមប្រឹក្សា Metro តាមរយៈ
503-797-1916 យ៉ាងយឺតឲ្យ បានប្រាំថ្ងៃនៃថ្ងៃធ្វើការមុនពេលប្រជុំ ។
ប្រសិនបើអ្នកត្រូវការសេវាកម្មបម្រើ ឬការសម្រួល ដោយសារតែពិការភាព ឬដើម្បីធ្វើសក្ខីភាពដោយផ្ទាល់ សូមទាក់ទងការិយាល័យក្រុមប្រឹក្សា Metro តាមរយៈ 503-797-1916 យ៉ាងយូរក្នុងរយៈពេល 24 ម៉ោងមុនពេលប្រជុំ ។
ស្វែងយល់ថែមទៀត
មានឱកាសជាច្រើនសម្រាប់អ្នកក្នុងការផ្ដល់មតិយោបល់ អនុសាសន៍ និងសក្ខីភាពដល់ក្រុមប្រឹក្សា Metro ។ ធាតុចូលរបស់អ្នកអាចជះឥទ្ធិពលលើសម្រេចចិត្ដលើគោល
នយោបាយសម្រាប់តំបន់ និងក្លាយជាការព្រមព្រៀងអចិន្រ្ដៃយ៍ និងអាចប្រើនៅក្នុងការស្រាវជ្រាវនាពេលអនាគត ។
តើអ្នកអាចផ្ដល់សក្ខីភាពបាននៅពេលណា?
សវនាការសាធារណៈស្ដីពីបញ្ញត្ដិ ៖ ច្បាប់នេះតម្រូវឲ្យបញ្ញត្ដិក្រុមប្រឹក្សា Metro ទាំងអស់បើកចំហរ
សម្រាប់សវនការសាធារណៈដើម្បីឲ្យសាធារណជនអាចផ្ដល់
សក្ខីភាពមុនពេលតាក់តែងច្បាប់ណាមួយដោយក្រុមប្រឹក្សា ។
សវនាការសាធារណៈស្ដីពីសេចក្ដីសម្រេច ៖ សេចក្ដីសម្រេចក្រុមប្រឹក្សាមិនចាំបាច់មានសវនការសាធារណៈទេ ប៉ុន្ដែសក្ខីភាពសាធារណៈអាចទទួលយកបាននូវឆន្ទានុសិទ្ធិនៃប្រធានក្រុមប្រឹក្សា ។
ការប្រជុំទូទៅ ៖ ការប្រជុំក្រុមប្រឹក្សានីមួយៗមាន កម្មវត្ថុរបៀបវារៈដែលគេហៅថា “ការប្រាស្រ័យទាក់ទងជាសាធារណៈ” ដែលលោកអ្នកអាចផ្ដល់សក្ខីភាពនៅលើប្រធានបទដែលមិនមាននៅក្នុងរបៀបវារៈ ។
របៀបផ្ដល់សក្ខីភាពដោយផ្ទាល់
- មើលរបៀបវារៈនៃការប្រជុំជាមុននៅលើគេហទំព័ររបស់ Metro ឬនៅក្នុងសភាក្រុមប្រឹក្សាដើម្បីមើល ប្រសិនបើប្រធានបទដែលមានការចាប់អារម្មណ៍របស់អ្នកត្រូវបាន
គ្របដណ្ដប់ ។ ស្វែងយល់ថែមទៀត - ប្រសិនបើអ្នកមកដល់កន្លែងប្រជុំ ហើយកម្មវត្ថុរបស់អ្នកមិនមាននៅលើរបៀបវារៈ សូមសួរអ្នកសម្របសម្រួលខាងតាក់តែងច្បាប់ ប្រសិនបើសវនាការសាធារណៈសម្រាប់កម្មវត្ថុអ្នកត្រូវបានគ្រោងធ្វើនៅពេលក្រោយ ឬប្រសិនបើអ្នកគួរបញ្ជាក់ក្នុងអំឡុងពេលណាមួយដែលជាចំណែកនៃប្រា
ស្រ័យទាក់ទងសាធារណៈរបស់កិច្ចប្រជុំ ។ - សូមបំពេញឈ្មោះជាមួយកាតបញ្ជាក់ពីសក្ខីភាព អាសយដ្ឋាន និងកម្មវត្ថុរបៀបវារៈរបស់អ្នក (ប្រសិនបើមាន) រួចហើយប្រគល់ការបំពេញនេះទៅឲ្យអ្នកសម្របសម្រួលខាងការតាក់តែងច្បាប់វិញ ។ អ្នកត្រូវមានវត្តមាន ដើម្បីដាក់កាតរបស់អ្នក ត្រូវមានកាតតែមួយប៉ុណ្ណោះសម្រាប់មនុស្សម្នាក់នៅក្នុងការប្រជុំមួយ ។ ប្រធានក្រុមប្រឹក្សាកំណត់សមាជិកនៃសាធារណជនឲ្យ
ឡើងនិយាយ ។ - ប្រសិនបើអ្នកមានឯកសារបន្ថែម ៖ ប្រគល់ច្បាប់ចម្លងចំនួន 10 ច្បាប់នៃឧបករណ៍ចក្ខុទស្សន៍ (ឧទាហរណ៍ ផែនទីតូច) សម្រាប់អ្នកសម្របសម្រួលខាងការតាក់តែងច្បាប់នៅពេលអ្នកប្ដូរកាតសក្ខីភាពរបស់អ្នក ។ ប្រគល់ច្បាប់ចម្លងមួយច្បាប់នៃសក្ខីភាពដែលមានលាយលក្ខណ៍ជាអក្សររបស់អ្នកដល់អ្នកសម្របសម្រួលខាងការតាក់តែងច្បាប់ នៅពេលគេហៅអ្នកឲ្យមកធ្វើសក្ខីភាព ។
- សក្ខីភាពសាធារណៈត្រូវបានកំណត់ក្នុងរយៈពេលបីនាទី
សម្រាប់មនុស្សម្នាក់ ។ វាអាចមានប្រយោជន៍ក្នុងការអនុ
វត្ដន៍ មុនពេលប្រគល់ដើម្បីឲ្យអ្នកមានពេលគ្រប់គ្រាន់ក្នុងការរៀបចំណុចដែលត្រូវនិយាយ ដើម្បីកុំឲ្យអ្នកមិនអានគ្រប់ពាក្យ ។ ប្រសិនបើមានចំនួនបុគ្គលសំខាន់ចុះហត្ថលេខាធ្វើសក្ខីភាព ពេលវេលាសម្រាប់ការធ្វើសក្ខីភាព
អាចត្រូវបានកំណត់ថា អ្នកគ្រប់គ្នាមានឱកាសក្នុងការ
និយាយ ។ - នៅពេលគេហៅអ្នកឲ្យមកធ្វើសក្ខីភាព សូមទៅខាងមុខបន្ទប់ និងអង្គុយនៅជិតមីក្រូហ្វូននៅជាប់នឹងក្រុមប្រឹក្សា ។ សូមចាប់ផ្ដើមធ្វើសក្ខីភាពរបស់អ្នកដោយនិយាយ “សម្រាប់ជាឯកសារ ខ្ញុំឈ្មោះ ______។”
- ចូរហៅក្រុមប្រឹក្សាថា "ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សា ។"
- ចាប់ផ្ដើមដោយនិយាថា ទោះជាអ្នកគាំទ្រ ឬជំទាស់នឹងវិធានការនៃការតាក់តែងច្បាប់ស្ដីពីរបៀបវារៈ និងពន្យល់ពីមូលហេតុដោយសង្ខេប ។ គាំទ្រមតិផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងការពិតជាច្រើនតាមដែលអាចធ្វើទៅបាន ។