លោកអ្នកមានសិទិ្ធទទួលសេវាបកប្រែភាសា និងការសម្របសម្រួលនានាដែលធ្វើឲ្យអ្នកមានលទ្ធភាពចូលរួមក្នុងកម្មវិធីរបស់ Metro និងសេចក្តីសំរេចនានា ។Metro អនុវត្តតាមរាល់ច្បាប់មិនរើសអើងទាំងអស់របស់សហព័ន្ធ ។
សេវាទាំងឡាយមានសំរាប់ពលរដ្ឋណាដែលមិនសូវប្រសព្វនិយាយភាសាអង់គ្លេស
Metro ផ្តល់ព័ត៌មានអំពីកម្មវិធី និងសេវារបស់ Metro ជាភាសាអារ៉ាប់, ចិន, ម៉ុង, ជប៉ុន, កូរ៉េ, ខ្មែរមន, រ៉ូម៉ានី, រុស្ស៊ី, សូម៉ាលី, អេស្ប៉ាញ, តាហ្គាឡុក, យូក្រេន, និងវៀតណាម ។
Metro អាចឆ្លើយសំណួរលោកអ្នកអំពីកម្មវិធី ឬសេវារហូតដល់ទៅ 180 ភាសា ។ សូមទូរស័ព្ទមកលេខ 503-797-1890 ហើយប្រាប់ពីភាសាដែលលោកអ្នកនិយាយ ។
បើលោកអ្នកត្រូវការអ្នកបកប្រែភាសានៅពេលអង្គ ប្រជុំសាធារណៈ សូមទូរស័ព្ទមកលេខ 503-797-1890 (ម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច ថ្ងៃធ្វើការ) ប្រាំពីរថ្ងៃ ថ្ងៃធ្វើការ មុនថ្ងៃប្រជុំដើម្បីអាចឲ្យគេសម្រួលតាមសំណើរបស់លោកអ្នក ។
ស្វែងយល់ថែមទៀត
ភាពអាចចេញចូលសំរាប់មនុស្សមានពិការភាព
Metro ផ្តល់សេវា ឬការសម្របសម្រួលនានាតាមការស្នើសុំសំរាប់ជនដែលមានពិការភាព និងជនដែលត្រូវការអ្នកបកប្រែភាសានៅពេលប្រជុំសាធារណៈ ។ រាល់ការប្រជុំរបស់ Metro មានផ្លូវចូលសំរាប់អ្នកជិះរទេះ ពិការ ។
បើសិនជាលោកអ្នកត្រូវការអ្នកបកប្រែភាសាសញ្ញា ឬជំនួយផ្នែកទំនាក់ទំនង សូមទូរស័ព្ទមកលេខ 503-797-1890 ឬ ទូរស័ព្ទសំរាប់អ្នកពិការត្រចៀក TDD/TTY 503-797-1804 ប្រាំពីរថ្ងៃ នៃថ្ងៃធ្វើការមុនពេលប្រជុំ ។
តើលោកអ្នកគួរធ្វើអ្វី បើលោកអ្នកមានបណ្តឹងត្អូញត្អែរ?
Iបើសិនជាលោកអ្នកជឿថា លោកអ្នកត្រូវបានគេរើសអើងដល់អ្នក លោកអ្នកអាចប្រើសិទិ្ធរបស់លោកអ្នកដោយដាក់បណ្តឹងត្អូញត្អែរជាមួយ Metro ។ រាល់ការប្រឹងប្រែងទាំងអស់នឹងត្រូវធ្វើឡើងដើម្បីដោះស្រាយបណ្តឹងត្អូញត្អែរ ។ ស្វែងយល់ថែមទៀតពំពីនីតិវិធីបណ្តឹងត្អូញត្អែរការរើសអើង
ដើម្បីដាក់បណ្តឹងត្អូញត្អែរ
- សូមបំពេញពាក្យបណ្តឹងត្អូញត្អែរនៃការរើសអើង
- រួចអ៊ីម៉ែលទៅ [email protected]
- ទូរស័ព្ទលេខ 503-797-1890
- ឬអញ្ជើញទៅពិនិត្យនៅការិយាល័យអភិបាលកិច្ច Metro តាមអាសយដ្ឋាន 600 NE Grand Ave. នៅក្រុង Portland ។
តើមានច្បាប់អ្វីខ្លះ?
ច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ និងបទបញ្ញត្តិរបស់ Metro ធានាថាសកម្មភាពទាំងឡាយរបស់ទីភ្នាក់ងារគោរពនិងការពារនូវសិទិ្ធពលរដ្ឋនៃគេហជនទូទៅ ។ ច្បាប់ទាំងនេះ រួមមាន ៖
- Tច្បាប់មាត្រា Title VI នៃច្បាប់សិទិ្ធពលរដ្ឋ ឆ្នាំ 1964 គឺ ជាច្បាប់សហព័ន្ធដែលគ្រប់គ្រងលើកម្មវិធី និងសេវានានាដែលទទួលថវិកាពីសហព័ន្ធ ។ ច្បាប់នេះប្រកាសថា គ្មានជនណាត្រូវគេរើសអើងប្រឆាំង ឬបដិសេធជំនួយដោយសំអាងលើពូជសាសន៍, ព័ណ៌សម្បុរ, ឬសញ្ជាតិដើម ។
- Tដីកាប្រតិបត្តិអំពីបរិស្ថានយុត្តិធម៌បង្គាប់ឲ្យទីភ្នាក់ងារនានាដើម្បីបញ្ជាក់និងដោះស្រាយនូវសុខភាពមនុស្ស និងបរិស្ថានដែលមានវិសម្មាមាត្រខ្ពស់ ហើយមិនអនុគ្រោះដែលប៉ះពាល់ដល់សកម្មភាពរបស់គេនៅ ក្នុងចំណោមក្រុមពលរដ្ឋភាគតិច និងក្រុមមានប្រាក់ចំណូលទាប ។
- ច្បាប់ស្តីពីជនជាតិអាមេរិកាំងមានពិការភាព ហាមឃាត់មិនឲ្យមានការរើសអើងដោយសំអាងលើពិការភាពទេ ។
តើច្បាប់មាត្រា Title VI មានន័យយ៉ាងណាចំពោះអ្នក ?
Tច្បាប់មាត្រា Title VI និងច្បាប់ពាក់ព័ន្ធនានាតំរូវថាគ្មានជនណាម្នាក់នៅសហរដ្ឋអាមេរិក, ដោយផ្អែកលើពូជសាសន៍, ព័ណ៌សម្បុរ, សញ្ជាតិដើម, ពិការភាព, ភេទ, ឬអាយុ មិនត្រូវបានរួមបញ្ចូលក្នុង, ត្រូវគេបដិសេធ មិនឲ្យទទួលជំនួយពី, បើពុំនោះទេត្រូវជាកម្មវត្ថុក្នុង ការរើសអើងក្រោមកម្មវិធីអ្វីមួយ ឬពីសកម្មភាពនានាដែល Metro ទទួលជំនួយថវិកាពីសហព័ន្ធ ។
ក្រោមច្បាប់មាត្រា Title VI បើសិនជាលោកអ្នកមិនមានជំនាញក្នុងការនិយាយភាសាអង់គ្លេស លោកអ្នកមានសិទិ្ធសំរាប់ជំនួយចូលទទួលព័ត៌មានសំខាន់ៗអំពី Metro ។
មេត្រូគោរពសិទ្ធិស៊ីវិល
ម៉េត្រូគោរពយ៉ាងពេញលេញទៅនឹងចំណងជើងទី ៦ នៃច្បាប់ស្តីពីសិទិ្ធស៊ីវិលនៃឆ្នាំ ១៩៦៤ ដែលតម្រូវឱ្យមិនមាននរណាម្នាក់ត្រូវបានគេដកចេញពីការចូលរួមក្នុងការបដិសេធផលប្រយោជន៍ឬត្រូវបានទទួលរងនូវការរើសអើងដោយផ្អែកលើពូជសាសន៍ពណ៌សម្បុរឬដើមកំណើតជាតិក្រោមកម្មវិធីណាមួយឡើយ។ ឬសកម្មភាពដែល Metro ទទួលបានជំនួយហិរញ្ញវត្ថុសហព័ន្ធ។
ម៉េត្រូគោរពយ៉ាងពេញលេញទៅនឹងចំណងជើងទី ២ នៃច្បាប់ជនពិការអាមេរិកាំងនិងមាត្រា ៥០៤ នៃច្បាប់ស្តីពីការស្តារនីតិសម្បទាដែល តម្រូវឲ្យ ជនពិការណាដែលមានលក្ខណៈសម្បត្តិត្រូវបានដកចេញពីការចូលរួមក្នុងការបដិសេធផលប្រយោជន៍ឬត្រូវទទួលរងការរើសអើងដោយហេតុផលតែប៉ុណ្ណោះ។ នៃពិការភាពរបស់ពួកគេក្រោមកម្មវិធីឬសកម្មភាពណាមួយដែលម៉េត្រូទទួលបានជំនួយហិរញ្ញវត្ថុសហព័ន្ធ។
ប្រសិនបើអ្នកជឿជាក់ថាអ្នកត្រូវបានគេរើសអើងទាក់ទងនឹងការទទួលបានអត្ថប្រយោជន៍ឬសេវាកម្មដោយសារតែពូជសាសន៍ពណ៌សញ្ជាតិដើមភេទអាយុពិការភាពឬកំរិតប្រាក់ចំណូលអ្នកមានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយម៉េត្រូ។
ត្រូវការយោបល់របស់លោកអ្នក
Metro គឺបានផ្តេជ្ញាចិត្ត បំរើសាធារណៈជនក្នុងកំរិតខ្ពស់បំផុតនៃសេចក្តីថ្លៃថ្នូរនិងការគោរព ។បើលោកអ្នកមានយោបល់ ឬមានអនុសាសន៍ពីរបៀបធ្វើឲ្យការប្តេជ្ញាចិត្តរបស់ Metro ឲ្យកាន់តែប្រសើរឡើងមិនឲ្យមានការរើសអើងក្នុងសេវាកម្ម ឬពីរបៀបបំរើ ឲ្យបានប្រសើរដល់សេចក្តីត្រូវការរបស់ជនដែលមិនមានជំនាញក្នុងការនិយាយភាសាអង់គ្លេស ឬជនដែលមានពិការភាព យើងចង់ឮគំនិតយោបល់ពីលោក អ្នក ។ សូមផ្ញើអ៊ីម៉ែលពីគំនិតយោបល់របស់លោកអ្នក ជាមួយនឹងព័ត៌មានសំរាប់ការទាក់ទងទៅ [email protected].